យ៉ូសែបត្រូវបានលក់ដោយបងៗរបស់គាត់
Manage episode 460920320 series 3601565
យ៉ូសែបត្រូវបានលក់ដោយបងៗរបស់គាត់ (លោកុប្បត្តិ ៣៧, ៣៩-៤១)
យ៉ាកុបមានកូនប្រុស ១២នាក់ តែកូនសំណព្វចិត្តរបស់គាត់ គឺមានតែយ៉ូសែបម្នាក់ប៉ុណ្ណោះ។ យ៉ូសែបជាកូនទី១១។ យ៉ាកុបបានឱ្យគេធ្វើអាវ១យ៉ាងស្អាត និងមានតម្លៃថ្លៃ ឱ្យយ៉ូសែបពាក់។ កាលបងទាំងប៉ុន្មានបានឃើញថា ឪពុកស្រឡាញ់យ៉ូសែប លើសជាងកូនទាំងអស់ ហើយបានឱ្យកាដូដ៏មានតម្លៃ ពួកគេនាំគ្នាច្រណែន និងស្អប់ដល់យ៉ូសែប ហើយក៏រកវិធីលក់យ៉ូសែបឱ្យទៅឱ្យពួកឈ្មួញទុកជាទាសករក្នុងតម្លៃជាប្រាក់២០ដួង។ នៅពេលពួកឈ្មួញបានមកដល់ស្រុកអេស៊ីព្ទ ពួកគេបានបន្តលក់យ៉ូសែប ឱ្យធ្វើជាទាសកររបស់បុរសម្នាក់ឈ្មោះប៉ូទីផារ។ ប្រពន្ធរបស់ប៉ូទីផារបានព្យាយាមធ្វើឱ្យយ៉ូសែបលង់ស្រលាញ់នាង ប៉ុន្តែយ៉ូសែបបានបដិសេធនាង។ ដោយព្រោះយ៉ូសែប មិនស្រឡាញ់នាង ប្រពន្ធរបស់ប៉ូទីផារបង្កើតពាក្យកុហក ដើម្បីដាក់ទោសគាត់។ ប៉ូទីផារបានជឿពាក្យកុហករបស់ប្រពន្ធគាត់ រួចក៏ឱ្យគេយកយ៉ូសែបទៅដាក់ក្នុងគុករបស់ស្តេចផារ៉ោន។
សូម្បីតែនៅក្នុងគុក ព្រះជាម្ចាស់នៅតែគង់ជាមួយយ៉ូសែប ថែមទាំងបណ្តាលឱ្យយ៉ូសែបអាចកាត់ស្រាយសុបិននិម្មិតយ៉ាងចម្លែករបស់ស្តេចផារ៉ោន។ ផារ៉ោនពេញចិត្តនឹងផែនការរបស់យ៉ូសែប។ បានដោះចិញ្ចៀនទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសម្លៀកបំពាក់ក្នុងវាំង មក បំពាក់គាត់។ នៅក្នុងស្រុកអេស៊ីព្ទទាំងមូលមានតែផារ៉ោនប៉ុណ្ណោះ ដែលមានឋានៈធំ ជាងយ៉ូសែប។ យ៉ូសែបមានអាយុ៣០ឆ្នាំនៅពេលដែលគាត់ចាប់ផ្ដើមបម្រើព្រះចៅ ផារ៉ោន។
Joseph is Sold by His Brothers (Genesis 37, 39 – 41)
Jacob had twelve sons, but his favorite son was Joseph. Joseph was Jacob’s second youngest son. Jacob had a beautiful and very expensive coat made for Joseph. When Joseph’s brothers saw that their father Jacob loved Joseph best of all and had given him such an expensive gift, Joseph’s brothers became very jealous of Joseph and hated him and found ways to sell Joseph to merchants for twenty pieces of silver as a slave. When the merchants arrived in Egypt, they sold Joseph to be a slave to a man named Potiphar. Potiphar’s wife tried to make Joseph fall in love with her, but Joseph resisted her. Because Joseph would not love her, Potiphar’s wife made up lies about him. Potiphar believed his wife’s lies and had Joseph locked up in Pharaoh’s prison.
Even in prison, God was with Joseph and He even helped him to be able to interpret Pharaoh's very troubled dream. Pharaoh liked Joseph’s plan. Pharaoh took off his ring and gave it to Joseph. He gave Joseph royal robes to wear. In all of Egypt, only Pharaoh was greater than Joseph. Joseph was 30 years old when he began to serve Pharaoh.
15 епізодів